Spa Night: លុយ

តើអ្នក​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​ទៅ នៅ​ពេល​ម្តាយ​ឪពុក​របស់​អ្នក​ ពិបាក​រក​ប្រាក់ចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវិត​អ្នក​ និង​ជីវិត​គ្រួសារ ហើយ​ពួកគាត់​ចង់​ឲ្យ​អ្នក​​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ល្អ ដើម្បី​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺ​ស្វាង​ជាង​ពួកគាត់ខ្លាំង ថែមទាំង​ធ្វើ​ឲ្យ​ពួកគាត់ មាន​មោទកភាព​ចំពោះ​រូប​អ្នក?

ពិត​ជា​ស្ថានភាព​មួយ​ដ៏​មហាតានតឹងស្ទើ​រ​ប្រេះ​ទ្រូង​ជា​ចម្រៀកៗ!

David  យុវជនកូន​ទោល​ នៅ​ក្នុង​កុន​«Spa Night» ត្រូវ​បង្ខំ​ចិត្ត​កុហក ម្តាយ​ឪពុក​របស់​គេ ថាទៅ​​រៀន​ត្រៀម​ដើម្បី​ប្រឡង​ចូល​មហាវិទ្យាល័យ តែ​តាម​ពិត​រូប​គេ លួច​ទៅ​ធ្វើ​ការ​សោះ ដើម្បី​ជួយ​រក​ប្រាក់​កម្រៃ រំលែក​អំរែង​ប្រាក់​ដ៏​សែនធ្ងន់​របស់​គ្រួសារ​គេ។ មិនមែន​ថា David មិន​ស្រលាញ់​ការ​រៀន និង​មិន​ចង់បន្ត​ជីវិត​នៅ​មហាវិទ្យាល័យ​នោះទេ តែ​ធ្វើ​ម្តេច បើ​លក្ខខណ្ឌ​បង្ខំ​រូប​គេ ឲ្យ​ជ្រើសរើស​យក​ផ្លូវ​មួយ​នេះ។

កុន​នេះ ត្រូវ​បាន​និពន្ធ និង​ដឹកនាំ​សម្តែង​ដោយ​លោក Andrew Anh ហើយ​ត្រូវ​ផលិត​ឡើង​កាល​ពី​ឆ្នាំ​២០១៦។

វា​កម្រ​មាន​រឿង​ផលិត​នៅ​Los Angeles ដែល​លាតត្រដាងពី​ខ្សែ​ជីវិត​ជន​ចំណាកស្រុក​អាស៊ី ទៅ​រក​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​ណាស់ ហើយ​បើ​និយាយ​ពី​តួជនជាតិ​អាស៊ី គឺ​កម្រ​តែម្តង។

Spa Night ឆ្លុះបញ្ជាំង​ពី​ខ្សែ​ជីវិត​របស់គ្រួសារ​ជនជាតិ​កូរ៉េ​មួយ​គ្រូ។

David ក្រៅ​ពី​ត្រូវ​ច្បាំង​ជាមួយ​ភាព​លំបាក​លំបិន​ផ្នែក​លុយ​កាក់​ហើយ រូ​បគេ​ដែល​ស្ថិត​ក្នុង​គ្រួសារ​កាន់សាសនា​កាតូលិក ត្រូវ​ប្រយុទ្ធដើម្បី​អត្តសញ្ញាណ​ភេទ​របស់​ខ្លួន​ឯងទៀត។

ម្តាយ​គេ​បញ្ជូនទៅស្នាក់​នៅ​ឯ​​សាលា​ក្នុង​ក្តី​ស្រម៉ៃ ដើម្បី​ពិនិត្យ​សិក្សា​ពី​ស្ថានភាព​ទូទៅ មុន​នឹង​គេ​ចូល​ទៅ​រៀន​នៅ​នោះ។ គេ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ប្រុសដែល​ស្គាល់​គ្នា​នៅ​វិហារ​សាសនា។  David សំលឹង​​មើល​ប្រដាប់ភេទ​មិត្ត​រូប​បន្ទប់​នេះមិន​ដាក់​ភ្នែក ខណៈពេល​ស្រវឹង (ពេលនៅ​ក្នុង​បន្ទប់ទឹករួមគ្នា) ហើយ​គេ​មាន​អារម្មណ៍​ចម្លែក​ចំពោះ​មិត្តម្នាក់នេះ។ ក៏ប៉ុន្តែ គេ​ព្យាយាម ធ្វើ​ពុត​ធម្មតា​ ដូច​មិត្តភក្តិ​ប្រុស​ធម្មតា។

ពេញ​មួយ​ខ្សែ​រឿង​ Spa Night  គឺ​រៀបរាប់​ប្រធានរឿងទាំង​​ពី​រនេះ។

ប្រសិន​បើ​អ្នក​មានពិសោធន៍​​ភាព​លំបាក​ផ្នែក​លុយ​កាក់ និ​ងការ​តស៊ូ​ច្រើន អ្នកនឹងហូរ​ទឹកភ្នែក​ដោយ​មិនដឹងខ្លួន។ សាច់រឿង​ ដែល​ Andrew Anh លាតត្រដាងនេះ គឺ​វា​ចាត់ដោត​ចំ​បេះដូង​រប​ស់​អ្នក​ឲ្យ​អួល​ណែន រក​អ្វី​មក​ថ្លែង​មិនចេញ។ មាន​ត្រឹម​តែការ​​តាំងចិត្ត និង​ខិតខំ​ឲ្យ​កាន់​ខ្លាំង​ជាពីរ ជា​បី​ ជា​ប្រាំពីរ​ ជា​ដប់​ដង​ថែម​ទៀត សម្រាប់​ជា​ចន្លុះ​បំភ្លឺ​ផ្លូវ​ដ៏​ក្រលេច​ក្រលុង ដូចសំបុក​មាន់ ឲ្យដល់​​គោលដៅ​បាន៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s