សម្រាប់អ្នក​ដែល​លែង​នៅ​ទីនេះទៀតហើយ

ដុំពពកខ្មៅក្រាស់ឃ្មឹក
មេឃខៀវស្រងាត់នៅពីក្រោយ
លើថ្នល់ដាបពណ៌ខ្មៅ
ជើងមនុស្សស្រឹបៗ
ណែនណាន់តាន់តាប់
ខ្ញុំប្រគល់អស់ហើយនូវកម្មសិទ្ធិទាំងប៉ុន្មាន
គ្មានអ្វីសេសសល់ឡើយ
នៅសល់តែដួងវិញ្ញាណដែលឆេះខ្លោច
រូបកាយក៏ខ្លោច
ស្ទើរជាផេះផង់
ភ្លើងរោលរាលលើទ្រូង
ដាលពេញមួយដងខ្លួន
ព្រះអ្វីក៏បាន
ជួយសង្គ្រោះទួលបង្គំផង
តើហេតុអីចាំដាក់ទោសខ្ញុំយ៉ាងនេះ
សង្គ្រោះផង
ភ្លេចគិតថា
ជីវិតនេះគេផ្តល់ឲ្យ
តែគ្មានប័ណ្ណធានា
សងថ្លៃជួលជុសការខូចខាត ឬការការពារឡើយ
រឿងនេះគួរបន្ទោសលើនរណា
រឿងច្របូកច្របល់ ធ្វើឲ្យខ្ញុំខ្លោច
តែងស្រម៉ៃថា វាជាបុណ្យដ៏ហ៊ឹកហ៊ាក់
គ្មានសូម្បីតែម្នាក់ ដែលអាចពឹងបាន
សក់នរណា ក្បាលអ្នកនោះ
ខ្ញុំឆេះខ្លោច
ចាប់តាំងពីថ្ងៃអ្នកដើរចូលមក
តែកុំបារម្ភ
ខ្ញុំចិត្តទូលាយ
ខ្ញុំខ្លោច តែខ្ញុំអភ័យ
ពេលដើរលឿនមែនទែន
បីឆ្នាំប្លាយសោះ
អស់ជិតពីរលាន
ទន្លេរីងខះ
ខ្ញុំគោរពខ្លួនឯង
បើអ្នកសុំការអភ័យ
ខ្ញុំឲ្យវា

* រូបនេះជាបូជនីដ្ឋាន«សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ»

* ស្នាដៃរបស់វិចិត្រករ សេរ៉ា សម្រាប់ឧទ្ទិសដល់អ្នកដែលបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម

* ទីតាំងបូជនីដ្ឋាននេះ ឋិតនៅសួនច្បារ ខាងមុខស្ថានទូតបារាំង រាជធានីភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s