សម្រាប់អ្នក​ដែល​លែង​នៅ​ទីនេះទៀតហើយ

ដុំពពកខ្មៅក្រាស់ឃ្មឹក មេឃខៀវស្រងាត់នៅពីក្រោយ លើថ្នល់ដាបពណ៌ខ្មៅ ជើងមនុស្សស្រឹបៗ ណែនណាន់តាន់តាប់ ខ្ញុំប្រគល់អស់ហើយនូវកម្មសិទ្ធិទាំងប៉ុន្មាន គ្មានអ្វីសេសសល់ឡើយ នៅសល់តែដួងវិញ្ញាណដែលឆេះខ្លោច រូបកាយក៏ខ្លោច ស្ទើរជាផេះផង់ ភ្លើងរោលរាលលើទ្រូង ដាលពេញមួយដងខ្លួន ព្រះអ្វីក៏បាន ជួយសង្គ្រោះទួលបង្គំផង តើហេតុអីចាំដាក់ទោសខ្ញុំយ៉ាងនេះ សង្គ្រោះផង ភ្លេចគិតថា ជីវិតនេះគេផ្តល់ឲ្យ តែគ្មានប័ណ្ណធានា សងថ្លៃជួលជុសការខូចខាត ឬការការពារឡើយ រឿងនេះគួរបន្ទោសលើនរណា រឿងច្របូកច្របល់ ធ្វើឲ្យខ្ញុំខ្លោច តែងស្រម៉ៃថា វាជាបុណ្យដ៏ហ៊ឹកហ៊ាក់ គ្មានសូម្បីតែម្នាក់ ដែលអាចពឹងបាន សក់នរណា ក្បាលអ្នកនោះ ខ្ញុំឆេះខ្លោច ចាប់តាំងពីថ្ងៃអ្នកដើរចូលមក តែកុំបារម្ភ ខ្ញុំចិត្តទូលាយ ខ្ញុំខ្លោច តែខ្ញុំអភ័យ ពេលដើរលឿនមែនទែន បីឆ្នាំប្លាយសោះ អស់ជិតពីរលាន ទន្លេរីងខះ ខ្ញុំគោរពខ្លួនឯង បើអ្នកសុំការអភ័យ ខ្ញុំឲ្យវា ៚ * រូបនេះជាបូជនីដ្ឋាន«សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ» * ស្នាដៃរបស់វិចិត្រករ សេរ៉ា សម្រាប់ឧទ្ទិសដល់អ្នកដែលបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម * ទីតាំងបូជនីដ្ឋាននេះ ឋិតនៅសួនច្បារ ខាងមុខស្ថានទូតបារាំង រាជធានីភ្នំពេញ

តាមផ្លូវ

ឡានបរលឿនស្លេវ កាត់ប្រាសាទប្រាង្គប្រាំ ក្មេងដើរត្រុកៗ ឆ្កែខ្មៅរត់ស្រកាត់ថ្នល់ មេឃប្រែពណ៌រហ័ស ព្រះអាទិត្យរួមមាឌ រួមហើយឆេះ មនុស្សធំដេកច្រៀប ក្នុងរថយន្ត ផ្កាស្មៅអេនអន រ៉ឺម៉ក់ធ្យូងបោះពួយ គោសស៊ីស្មៅចិបៗ បុរសបង្កាត់ធ្យូង ត្នោតទ្រឹង ព្រៃឈរញឹកស្អេក ភ្នំអន្លាយដាច់កន្ទុយភ្នែក មានអាប់ កាំរស្មីក្រហមច្រាលជះពីលើ នារីពរកូនង៉ា សាលារៀនឥតសិស្ស សិង្ហសំញែង ម៉ាស៊ីនបោកស្រូវ គំនរចំបើង កណ្តាប់ស្រូវ កសិករឈរក្បែរ មីងពីរនាក់ជីបអួចៗ ដៃលូកកំព្រោង គោយន្តដឹកខ្យល់ មានធុងក្រហម អត់អ៊ីនធើណែត សូម្បីមួយកាំ វ៉ែនតាគងលើសក់ ក្មេងស្លៀកខៀវស ធាក់កង់ បោលគឺមៗ មានម្នាក់ទៀតអង្គុយពីក្រោយ ដងសញ្ញាពណ៌លឿង ក្មេងកាន់ដៃគ្នា ផុតស្រែពោធិ អន្លង់វែង សល់ហុកសិបប្រាំពីរ បង្គោលថាគីឡូ ផ្លូវកោង ស្ត្រីរើសត្រី ឆ្លងស្ពាន មីក្រូហិរញ្ញវត្ថុ ដីក្រហម ហុយទ្រលោម អ៊ូអរ មាន់រងាវ ឡានឈប់ ពោះទទេ

Artistora

I, myself, don’t even know what the term ‘artistora’ mean. It came out of my mind during my boredom time when I put pen on paper. That time I was thinking about nothing. One thing I know about the term is it’s about art and artist. How do we human live without art? In any […]

Human, Time, Technology

It’s over twenty years that I have witnessed things going around on this planet Earth. Countless things. Changes. Beautiful, awful. Happy, sad. Life is it. Through books I have read, films I have seen, and music I have listened to, I went back to time, like thousands of years. I’m really amazed by the history […]

Spa Night: លុយ

តើអ្នក​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​ទៅ នៅ​ពេល​ម្តាយ​ឪពុក​របស់​អ្នក​ ពិបាក​រក​ប្រាក់ចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវិត​អ្នក​ និង​ជីវិត​គ្រួសារ ហើយ​ពួកគាត់​ចង់​ឲ្យ​អ្នក​​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ល្អ ដើម្បី​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺ​ស្វាង​ជាង​ពួកគាត់ខ្លាំង ថែមទាំង​ធ្វើ​ឲ្យ​ពួកគាត់ មាន​មោទកភាព​ចំពោះ​រូប​អ្នក? ពិត​ជា​ស្ថានភាព​មួយ​ដ៏​មហាតានតឹងស្ទើ​រ​ប្រេះ​ទ្រូង​ជា​ចម្រៀកៗ! David  យុវជនកូន​ទោល​ នៅ​ក្នុង​កុន​«Spa Night» ត្រូវ​បង្ខំ​ចិត្ត​កុហក ម្តាយ​ឪពុក​របស់​គេ ថាទៅ​​រៀន​ត្រៀម​ដើម្បី​ប្រឡង​ចូល​មហាវិទ្យាល័យ តែ​តាម​ពិត​រូប​គេ លួច​ទៅ​ធ្វើ​ការ​សោះ ដើម្បី​ជួយ​រក​ប្រាក់​កម្រៃ រំលែក​អំរែង​ប្រាក់​ដ៏​សែនធ្ងន់​របស់​គ្រួសារ​គេ។ មិនមែន​ថា David មិន​ស្រលាញ់​ការ​រៀន និង​មិន​ចង់បន្ត​ជីវិត​នៅ​មហាវិទ្យាល័យ​នោះទេ តែ​ធ្វើ​ម្តេច បើ​លក្ខខណ្ឌ​បង្ខំ​រូប​គេ ឲ្យ​ជ្រើសរើស​យក​ផ្លូវ​មួយ​នេះ។ កុន​នេះ ត្រូវ​បាន​និពន្ធ និង​ដឹកនាំ​សម្តែង​ដោយ​លោក Andrew Anh ហើយ​ត្រូវ​ផលិត​ឡើង​កាល​ពី​ឆ្នាំ​២០១៦។ វា​កម្រ​មាន​រឿង​ផលិត​នៅ​Los Angeles ដែល​លាតត្រដាងពី​ខ្សែ​ជីវិត​ជន​ចំណាកស្រុក​អាស៊ី ទៅ​រក​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​ណាស់ ហើយ​បើ​និយាយ​ពី​តួជនជាតិ​អាស៊ី គឺ​កម្រ​តែម្តង។ Spa Night ឆ្លុះបញ្ជាំង​ពី​ខ្សែ​ជីវិត​របស់គ្រួសារ​ជនជាតិ​កូរ៉េ​មួយ​គ្រូ។ David ក្រៅ​ពី​ត្រូវ​ច្បាំង​ជាមួយ​ភាព​លំបាក​លំបិន​ផ្នែក​លុយ​កាក់​ហើយ រូ​បគេ​ដែល​ស្ថិត​ក្នុង​គ្រួសារ​កាន់សាសនា​កាតូលិក ត្រូវ​ប្រយុទ្ធដើម្បី​អត្តសញ្ញាណ​ភេទ​របស់​ខ្លួន​ឯងទៀត។ ម្តាយ​គេ​បញ្ជូនទៅស្នាក់​នៅ​ឯ​​សាលា​ក្នុង​ក្តី​ស្រម៉ៃ ដើម្បី​ពិនិត្យ​សិក្សា​ពី​ស្ថានភាព​ទូទៅ មុន​នឹង​គេ​ចូល​ទៅ​រៀន​នៅ​នោះ។ គេ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ប្រុសដែល​ស្គាល់​គ្នា​នៅ​វិហារ​សាសនា។  David សំលឹង​​មើល​ប្រដាប់ភេទ​មិត្ត​រូប​បន្ទប់​នេះមិន​ដាក់​ភ្នែក ខណៈពេល​ស្រវឹង (ពេលនៅ​ក្នុង​បន្ទប់ទឹករួមគ្នា) […]